កីឡាះ- ក្រុមតោកំណាចអង់គ្លេស បានប្រកួតចាញ់ក្រុមពពកសអាហ្សង់ទីន ដោយលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់ការប្រកួតកនេះក្នុងវគ្គទី១ក្រុមទាំងពីរមិនអាចបំបែកពងមាន់បានឡើយ ។ លុះចូលវគ្គទី២ បាន១០នាទីអង់គ្លេសផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Anthony Michael Gordon ប៉ុន្តែក្រោយមកនៅនាទីទី៨៥ អាហ្សង់ទីនតាមស្មើដោយគ្រាប់បាល់កីឡាករ Enzo Jeremías Fernández មុនពេលកីឡាករ Lautaro Martínez ថែមគ្រាប់ជ័យជំនះឱ្យអាហ្សង់ទីននៅនាទីទី៩០+២។
– យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Thomas Tuchel គ្រូបង្វឹកអង់គ្លេស បាននិយាយថា លោកគ្មានការសោកស្តាយអ្វីទាំងអស់ បើទោះបីអង់គ្លេស ចាញ់ អាហ្សង់ទីន ក៏ដោយ ហើយលោកគិតថា នេះគឺជា ការប្រកួតល្អបំផុត របស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតទល់អាហ្សង់ទីន ៕

