កិឡាះ- បើកឆាកការប្រកួតសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ SEA V CUP ដែលមានក្រុមបាល់ទះជម្រើសរើសជាតិកម្ពុជា ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន បានបញ្ចប់មួយប្រកួតហើយ ខណៈអ្នកគាំទ្រកម្ពុជាមិនបានខកចិត្តដូចមុន និងអបអរសាទរជាខ្លាំងចំពោះជ័យជម្នះល្ងាចមិញនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅប្រកួតដំបូងនេះក្រុមជម្រើសជាតិបាល់ទះកម្ពុជាពិតជាធ្វើបានល្អ និងនាំភាពរីករាយជូនដល់អ្នកគាំទ្រដែលបានទស្សនាការប្រកួតតាមការឡាយរបស់សហព័ន្ធ។ ការប្រកួតបើទោះជាប្រដេញគ្នារហូតដល់ ៥សិតមែន ប៉ុន្តែរវាងក្រុមទាំងពីរមិនថាម្ចាស់ផ្ទះហ្វីលីពីន និងកម្ពុជានោះទេសុទ្ធតែប្ដូរផ្ដាច់ដើម្បីស្វែងរកជ័យជម្នះរៀងៗខ្លួនល្ងាចមិញនេះ។
– លទ្ធផលឈ្នះមែនតែក្រុមកម្ពុជាមើលឃើញថាលេងមិនទាន់ត្រូវគ្នាទាំងស្រុងនោះទេ។ នេះអាចដោយសារតែទើបប្រមូលផ្ដុំគ្នាហ្វឹកហាត់មានពេលវេលាតិច មានកីឡាករទើបចូលថ្មី និងកីឡាករមួយចំនួនខានលេងជាមួយគ្នាយូរផង។ យ៉ាងណាលទ្ធផលឈ្នះហ្វីលីពីន ៣-២ ពិតជាធ្វើឲ្យអ្នកគាំទ្រមានភាពសប្បាយរីករាយ និងពេញចិត្តចំពោះការឆ្លៀតពេលតាមដានក្នុងព្រឹត្តិការណ៍ Sea V Cup នេះ។
– បញ្ជាក់ដែរថា ក្រុមបាល់ទះជម្រើសជាតិនៅថ្ងៃបើកឆាកប្រកួតដំបូងនេះបានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២។ នៅថ្ងៃស្អែកនេះកម្ពុជានឹងត្រូវធ្វើការធ្ងន់ដោយប៉ះជើងខ្លាំងប្រចាំតំបន់អាស៊ានគឺ ឥណ្ឌូណេស៊ី។ ចំណែកការប្រកួតនៅពូល B នោះក៏មានមួយប្រកួតដែរគឺ ថៃ យកឈ្នះ វៀណតាម ដោយលទ្ធផល ៣-១ ៕
