កីឡាះ – ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រការប្រកួតកីបាល់ទាត់ពានរង្វាន់ពិភពលោកជាផ្លូវការ ក្រោយវាយបកយកឈ្នះអង់គ្លេស ២ទល់១ ក្នុងវគ្គពាក់កណ្ដាលផ្ដាចប់ព្រ័ត្រ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។
– សម្រាប់ការប្រកួតកនេះក្នុងវគ្គទី១ក្រុមទាំងពីរមិនអាចបំបែកពងមាន់បានឡើយ ។ លុះចូលវគ្គទី២ បាន១០នាទីអង់គ្លេសផ្ដើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Anthony Michael Gordon ប៉ុន្តែក្រោយមកនៅនាទីទី៨៥ អាហ្សង់ទីនតាមស្មើដោយគ្រាប់បាល់កីឡាករ Enzo Jeremías Fernández មុនពេលកីឡាករ Lautaro Martínez ថែមគ្រាប់ជ័យជំនះឱ្យអាហ្សង់ទីននៅនាទីទី៩០+២។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អាហ្សង់ទីនជួបអេស្ប៉ាញ ប្រជែងជើងឯក គ្រាដែលបារាំងជួបអង់គ្លេសដណ្ដើមចំណាត់ថ្នាក់លេខ៣ព្រឹកថ្ងៃទី១៩ ខែកក្កដា៕
