អន្តរជាតិះ – អ្នកនយោបាយ និងអតីតរដ្ឋមន្ត្រីការបរទេស លោក Manouchehr Mottaki បាននិយាយថា ប្រសិនបើកងកម្លាំងអាមេរិក ចាប់ផ្តើមប្រតិបត្តិការដីគោកវាយចូលទឹកដីអ៊ីរ៉ង់នោះ ទីក្រុងតេអេរ៉ង់ ប្រាកដណាស់នឹងមានសិទ្ធពេញលេញក្នុងការឆ្លើយតបវិញដោយការទម្លាក់គ្រាប់ ឬប្រើដ្រូនហោះបំបុកចូលមូលដ្ឋានទ័ពអាមេរិកណាមួយនៅតំបន់ឈូងសមុទ្រពែរ្ស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Mottaki បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានដណ្តើមយកផ្នែកណាមួយនៃទឹកដីអ៊ីរ៉ង់ ក៏ដូចជាកោះ Kharg នោះ ក្រុងតេហេរ៉ង់ នឹងប្រើសិទ្ធិការពារខ្លួនពីការឈ្លានពាន និងតដៃទៅលើទឹកដីណាដែលមានមូលដ្ឋានទ័ពអាមេរិកតាំងទី។
– ទន្ទឹមនោះ អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបន្ថែមថា កិច្ចព្រមព្រៀងពីមុនទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាថ្មីៗនេះ «គឺគ្មានអ្វីក្រៅពីការបោកប្រាស់ទេ»។ តាមទស្សនៈរបស់លោក គឺសហរដ្ឋអាមេរិក «មិនកំពុងស្វែងរកការចរចាពិតប្រាកដនោះទេ»។
– ក្រោយរងការវាយប្រហារយ៉ាងចាស់ដៃក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ អ៊ីរ៉ង់បានកត់ត្រាការរំលោភបំពានដ៏ធ្ងន់ធ្ងររបស់អាមេរិកលើអនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាដោយប្រទេសទាំងពីរ ដែលមានចំនួន ៤២ ដង មកហើយ។
– អាមេរិក បានប្រកាសពីការចាប់ផ្ដើមការអនុវត្តន៍នូវវិធានការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ជាថ្មី ដើម្បីជាការដាក់សម្ពាធលើក្រុងតេហេរ៉ង់ សម្រាប់ការសម្រេចបាននូវកិច្ចចរចាដោះស្រាយសង្គ្រាមនៅក្នុងតំបន់មួយនេះ។
– ទន្ទឹមនឹងការបិទខ្ទប់ អាមេរិក ក៏បានប្រកាសពីការគិតថ្លៃ ២០ ភាគរយ លើកប៉ាល់ដែលឆ្លងកាត់តំបន់ដែលខ្លួនមានសមត្ថកិច្ចនៅច្រក Hormuz ផងដែរ។ ទោះជាយ៉ាងណា សកម្មភាពនេះ បានធ្វើឱ្យអ៊ីរ៉ង់ សម្ដែងការខឹងសម្បារយ៉ាងខ្លាំង ហើយព្រមានចាត់វិធានការសងសឹក៕
