ត្រាំ ទាក់ទើរក្នុងការវាយប្រហាររោងចក្រប្រេងធំបំផុតរបស់អ៊ីរ៉ង់លើកោះ Kharg ព្រោះខ្លាចប៉ះពាល់សេដ្ឋកិច្ចពិភពលោក

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានច្រានចោលលទ្ធភាពនៃការបញ្ជាឱ្យវាយប្រហារលើរោងចក្រប្រេងនៅកោះ Kharg ដ៏សំខាន់របស់អ៊ីរ៉ង់នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានបញ្ជាក់ថា បើសិនជាមានការវាយប្រហារ ក៏អាចនឹងកំណត់គោលដៅលើផ្នែកខ្លះប៉ុណ្ណោះ មិនមែនគ្របដណ្ដប់លើរោងចក្រទាំងស្រុងនោះទេ។

– លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អាមេរិក មានសមត្ថភាពអាចវាយប្រហារលើគោលដៅទាំងអស់របស់អ៊ីរ៉ង់ លើកលែងតែប្រេងមួយប៉ុណ្ណោះ។ លោក បានបន្ថែមថា លោក មិនចង់ឱ្យមានការវាយប្រហារអ្វីមួយដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកនោះទេ។

– លោក បន្តថា ដូច្នេះយើងមិនទាន់ចង់វាយប្រហារវាប៉ុន្មាននោះទេ។ គោលដៅណាមួយក៏យើងអាចវាយប្រហារបាន ប៉ុន្តែសម្រាប់ប្រេង ខ្ញុំគិតថាវាមិនទំនងទេ។

– កោះ Kharg ដែលមានទីតាំងនៅឈូងសមុទ្រពែរ្ស គឺជាទីតាំងនៃស្ថានីយនាំចេញប្រេងធំជាងគេរបស់អ៊ីរ៉ង់។

– ការប្រយុទ្ធគ្នាដ៏សាហាវអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិក នៅមិនទាន់កំណត់គោលដៅវាយប្រហារលើទីតាំងប្រេងសំខាន់ៗរបស់អ៊ីរ៉ង់នៅឡើយទេ។

– ទន្ទឹមនឹងការប្រយុទ្ធគ្នាកាន់តែខ្លាំង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ ក៏បានព្រមានថា ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនឹងត្រូវបានឆ្លើយតបក្នុងទ្រង់ទ្រាយដ៏ខ្លាំងក្លាជាងពេលមុនៗទាំងអស់ ផងដែរ៕

You might like