អន្តរជាតិះ – អនុប្រធានាធិបតីលោក Mohammad Reza Aref បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងស្វែងរកអធិបតេយ្យភាពពេញលេញលើច្រកសមុទ្រ Hormuz ក្រោមបទដ្ឋានច្បាប់ដែលមានស្រាប់ ដោយមិនមានការជ្រៀតជ្រែកពីប្រទេសទី ៣ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទូរទស្សន៍ Al-Mayadeen TV រាយការណ៍ថា លោក Aref បានលើកឡើងថា ទីក្រុងតេអេរ៉ង់ សង្ឃឹមថានឹងបង្កើតបាននូវអធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ដោយផ្អែកលើការពិត និងបទដ្ឋានច្បាប់។ វាជារឿងធម្មតាសម្រាប់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយក៏ជារឿងធម្មតាសម្រាប់ប្រទេសដទៃទៀតក្នុងការមានសិទ្ធិប្រើប្រាស់វា។
– លោក បានបន្ថែមថា អ្វីដែលកំពុងកើតឡើងនៅច្រកសមុទ្រ Hormuz គឺជាលេសសម្រាប់ការអនុវត្តផែនការ ដើម្បីបង្កើនការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដោយខុសច្បាប់ប៉ុណ្ណោះ។
– អាមេរិក បានប្រកាសពីការចាប់ផ្ដើមការអនុវត្តន៍នូវវិធានការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ជាថ្មី ដើម្បីជាការដាក់សម្ពាធលើក្រុងតេហេរ៉ង់ សម្រាប់ការសម្រេចបាននូវកិច្ចចរចាដោះស្រាយសង្គ្រាមនៅក្នុងតំបន់មួយនេះ។
– ទន្ទឹមនឹងការបិទខ្ទប់ អាមេរិក ក៏បានប្រកាសពីការគិតថ្លៃ ២០ ភាគរយ លើកប៉ាល់ដែលឆ្លងកាត់តំបន់ដែលខ្លួនមានសមត្ថកិច្ចនៅច្រក Hormuz ផងដែរ។ ទោះជាយ៉ាងណា សកម្មភាពនេះ បានធ្វើឱ្យអ៊ីរ៉ង់ សម្ដែងការខឹងសម្បារយ៉ាងខ្លាំង ហើយព្រមានចាត់វិធានការសងសឹក៕
