អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ និងឈានដល់ការវាយប្រហារលើរោងចក្រថាមពល ក៏ដូចជាស្ពានសំខាន់ៗមួយចំនួននៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមធ្វើកិច្ចចរចា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា “សប្តាហ៍ក្រោយ យើងនឹងធ្វើអ្វីម្យ៉ាងដែលអាក្រក់ទៅលើពួកគេ ពោលគឺរោងចក្រថាមពលអាចជាគោលដៅចម្បងដែលត្រូវវាយប្រហារ។ ហើយសប្តាហ៍ក្រោយដូចគ្នា ស្ពានសំខាន់ៗរបស់ពួកគេនឹងស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកដូចគ្នា។ យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ ប្រសិនបើរឹងរុះមិនមកចរចា”។
– ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា យោធាអ៊ីរ៉ង់ ចាប់ផ្ដើមថមថយ បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក ហើយការវាយប្រហារនឹងបន្តរហូតដល់ខ្ញុំនិយាយថាវាគ្រប់គ្រាន់ហើយ។
– ទន្ទឹមនឹងនេះ លោក ត្រាំ បន្តថា តំណាងរបស់លោកបានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ ដើម្បីឈានដល់កិច្ចចរចាសន្តិភាព។ ខណៈដំណើរការយ៉ាងណានៅមិនទាន់ត្រូវបានបញ្ជាក់។ ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើង ចំពេលមានការកើនឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថ្មីៗនេះ។
– កាលពីថ្ងៃអង្គារ កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារមួយជុំទៀតប្រឆាំងនឹងគោលដៅអ៊ីរ៉ង់សម្រាប់ថ្ងៃទី ៤ ជាប់ៗគ្នា ហើយអនុវត្តន៍ការបិទផ្លូវឡើងវិញនៅក្នុងច្រកសមុទ្រ Hormuz។
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសហរដ្ឋអាមេរិក បានបន្តការបិទផ្លូវទឹកប្រឆាំងនឹងកប៉ាល់ដែលធ្វើដំណើរទៅ និងមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់៕
