កីឡាះ- ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្នុងការប្រកួតបើកឆាកវគ្គសន្សុំពិន្ទុពូល A នៃការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នាកីឡដ្ឋាន Candon City Arena វេលាម៉ោង ៤៖៣០នាទីរសៀលនេះ នៅប្រទេសហ្វីលីពីន ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងជំនួបនេះប្រសិនបើ កម្ពុជា ទទួលបានជ័យជម្នះលើ ហ្វីលីពីន នោះគឺសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះជាការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយជាមួយក្រុមខ្លាំង ឥណ្ឌូណេស៊ី បញ្ចប់ដោយលទ្ធផលបែបណាក៏ដោយ។ កម្ពុជា នឹងត្រូវប៉ះ ឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦។
– សូមជម្រាបថា ការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នឹងចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ដោយមានប្រទេសចំនួន៦ចូលរួម ដូចជា ម្ចាស់ផ្ទះហ្វីលីពីន, កម្ពុជា , ឥណ្ឌូនេស៊ី, ថៃ , វៀតណាម និងមីយ៉ាន់ម៉ា។ ការប្រកួតនេះចែកជា២ពូល A-B ដោយមួយពូលមាន៣ក្រុម និងយក២ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្ដង ៕

