អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ បានព្រមានថា ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនឹងត្រូវបានឆ្លើយតបក្នុងទ្រង់ទ្រាយដ៏ខ្លាំងក្លាជាងពេលមុនៗទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ថ្លែងនៅក្នុងសន្និសីទ Negev ក្នុងទីក្រុង Dimona ភាគខាងត្បូង លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូណាមួយប្រឆាំងនឹងអ៊ីរ៉ង់។
– លោក បានបន្ថែមថា ខ្ញុំសូមផ្ដាំទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា កុំរំពឹងថាមានភាពស្ងៀមស្ងាត់ ប្រសិនបើអ្នកវាយប្រហារយើងនោះ។
– ការព្រមាននេះ បានកើតឡើងចំពេលមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីពាក់កណ្តាលខែមិថុនាក៏ដោយ ដែលក្រោមអនុស្សរណៈនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចរចាក្នុងរយៈពេល ៦០ ថ្ងៃ ឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។
– ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ នៅថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការដល់សភាអំពីការបន្តប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
– អាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាយ៉ាងចាស់ដៃអស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតឈានដល់ការបង្កភាពតានតឹងនៅច្រកសមុទ្រ Hormuz ជាថ្មី៕
