កីឡាះក្រុមបាល់ទាត់គោជល់អេស្ប៉ាញ បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ហើយ ក្រោយយកឈ្នះលើក្រុមមាន់គក់បារាំង ដោយលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃពុធនេះនៅពហុកីឡដ្ឋានដាឡាស់ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងជំនួបនេះលេងបាន២២នាទី អេស្ប៉ាញផ្ដើមនាំមុខមុនដោយបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Mikel OYARZABAL ក៏ធ្វើបានសម្រេច។ លុះចូលដល់វគ្គទី២នាទីទី៥៨ កីឡាករ Pedro PORRO បន្ថែមមួយគ្រាប់ទៀតឱ្យអេស្ប៉ាញនាំមុខ។ នាទីនៅសេសសល់បារាំងដាក់សម្ពាធយ៉ាងល្អទៅលើអេស្ប៉ាញ តែមិនអាចទំលុះរបាំងការពារបាន។ចប់ការប្រកួតអេស្ប៉ាញ ឈ្នះបារាំង ២-០។
តាមរយៈលទ្ធផលនេះបានធ្វើឲ្យ អេស្ប៉ាញ ឡើងទៅរង់ចាំការឈ្នះរវាងអាហ្សង់ទីន និងអង់គ្លេសដែលត្រូវជួបគ្នានៅម៉ោង០២និង០០នាទីរលំងអាធ្រាត្រចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)៕
