កីឡាះ- គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ គឺនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតពានរង្វាន់ ASEAN Hyundai Cup 2026 ហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ទទួលក្រុមសិង្ហបុរី ក្នុងពូល A នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ម៉ោង ៧:០០នាទីយប់ កីឡដ្ឋានជាតិមរតកតេជោ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ព្រឹត្តិការណ៍ខាងលើ ក្រុមគោព្រៃ ស្ថិតនៅពូល A ជាមួយវៀតណាម,ឥណ្ឌូណេស៊ី, សិង្ហបុរី និង ទីម័រខាងកើត។ក្នុងចំណោមការប្រកួត ៤ ប្រកួតនៅពាន Asean Hyundai 2026 គឺ កម្ពុជា ត្រូវប្រកួតនៅក្នុងដី ២ ប្រកួត ក្នុងនោះត្រូវប្រកួតបើកឆាកទទួលក្រុម សិង្ហបុរី នៅថ្ងៃទី ២៤ ខែ កក្កដា និងប្រកួតក្នុងដីទី ២ ត្រូវទទួលក្រុម ទីម័រខាងកើត នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដោយឡែកការប្រកួតនៅក្រៅដីវិញ ត្រូវឆ្លងដែនទៅជួបក្រុម ឥណ្ឌូណេស៊ី នៅថ្ងៃទី ២៧ ខែ កក្កដា និងមួយប្រកួតទៀត ត្រូវជួបក្រុមជម្រើសជាតិ វៀតណាម នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦៕

