ត្រាំ ប្រកាសបិទកំពង់ផែអ៊ីរ៉ង់ជាថ្មី និងយកថ្លៃ ២០ ភាគរយសម្រាប់ការឆ្លងកាត់ច្រក Hormuz

អន្តរជាតិះ- អារ៉ាប់រួម បានចោទប្រកាន់អ៊ីរ៉ង់ពីបទវាយប្រហារដោយហៅថា “ឥតប្រយោជន៍” លើកប៉ាល់ដឹកប្រេង ២ គ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ ដោយសម្លាប់នាវិកម្នាក់ និងរបួស ៨ នាក់។ ទន្ទឹមនឹងការវាយប្រហារនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការយកថ្លៃ ២០ ភាគរយ ជាផ្នែកមួយនៃការបិទផ្លូវទឹកថ្មីរបស់អាមេរិកលើអ៊ីរ៉ង់ សម្រាប់កប៉ាល់ដែលចង់ឆ្លងកាត់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក នៅមិនទាន់បញ្ជាក់ថា ផែនការបិទកំពង់ផែអ៊ីរ៉ង់ជាថ្មីនេះ នឹងចាប់ផ្ដើមពីតំបន់ណាទៅតំបន់ណានៅឡើយទេ។

– យោងតាម លោក ត្រាំ បាននិយាយថា អាមេរិក កំពុងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង ខណៈដែលការវាយប្រហារឈានដល់យប់ទី ៣ ចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានឆ្លើយតបទៅនឹងការប្រកាសបិទផ្លូវទឹកនេះ ដោយថា ទីក្រុងតេអេរ៉ង់ នឹងនៅតែជាអាណាព្យាបាលលើច្រកសមុទ្រនេះ។

– ជម្លោះលើការគ្រប់គ្រងច្រកសមុទ្រ Hormuz គំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ប៉ុន្តែលោក ត្រាំ បានទទូចថាកិច្ចព្រមព្រៀងមួយនៅតែអាចធ្វើទៅបាន។

– ខណៈពេលដែលភាពតានតឹងលើផ្លូវទឹកអន្តរជាតិកើនឡើង អារ៉ាប់រួម កាលពីយប់ថ្ងៃចន្ទ បានបញ្ជាក់ថា មីស៊ីលបំពាក់លើនាវារបស់អ៊ីរ៉ង់បានកំណត់គោលដៅលើកប៉ាល់ដឹកប្រេងជាតិ ២ គ្រឿង ដោយសម្លាប់សមាជិកនាវិកឥណ្ឌាម្នាក់ និងរបួស ៨ នាក់ផ្សេងទៀត ដែលក្នុងនោះ ៤ នាក់រងរបួសធ្ងន់ធ្ងរ។

– ក្រសួងការពារជាតិអារ៉ាប់រួម បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នករងរបួសទាំង ៦ នាក់នោះ មានជនជាតិឥណ្ឌា ខណៈដែល ២ នាក់ទៀតជាជនជាតិអ៊ុយក្រែន។

– ក្រសួងការពារជាតិដដែល ក៏បានថ្កោលទោសការវាយប្រហារដ៏ឃោរឃៅនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃតំបន់៕

You might like