វិសាខា ប្រកាសស្វាគមន៍សមាជិកថ្មី Lucas Ambiel ទាំងព្រឹកព្រលឹម

កីឡាះ – នៅព្រឹកនេះក្លិបបាល់ទាត់វិសាខា បានប្រកាសស្វាគមន៍សមាជិកថ្មី Lucas Ambiel មកពង្រឹងរបាំងការពារជាផ្លូវការហើយ​ ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុកសម្រាប់រដូវកាលថ្មី។

– ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិបវិសាខា ទិញដាច់​ពីក្លិប Centro Sportivo Alagoano (CSA) នៃប្រទេសប្រេស៊ីល។ ក្រៅពីLucas Ambiel ​ក្លិបវិសាខា ក៏បានប្រកាសនាំយកខ្សែបម្រើការពារសញ្ជាតិបារាំង Aly Ndom មកពីក្លិប Persijap Jepara នៃក្របខណ្ឌលីគកំពូលឥណ្ឌូនេស៊ីផងដែរ៕

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

You might like