អន្តរជាតិះ – មនុស្សយ៉ាងហោចណាស់ ២៧ នាក់ស្លាប់នៅក្នុងអគ្គីភ័យដែលបានឆាបឆេះបាររាត្រីមួយកន្លែងក្នុងទីក្រុងបាងកក។ ក្រុមពន្លត់អគ្គីភ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ នៅម៉ោង ១២ អធ្រាត្រ ថ្ងៃចន្ទ ដោយមនុស្សជាច្រើនសម្រុករត់ចេញពីខាងក្នុងបារនោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីអណ្តាតភ្លើងដ៏សាហាវកំពុងឆេះចេញពីបារ ខណៈមនុស្សជាច្រើនប្រញាប់ប្រញាល់រត់ចេញ។
– ទន្ទឹមនោះ នាយករដ្ឋមន្ត្រីលោក អនុទីន ឆានវីរៈគុល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកន្លែងកើតហេតុថា សាកសពចំនួន ២៧ នាក់ត្រូវបានរកឃើញ ហើយនឹងអ្នករងរបួសផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក បាននិយាយថា មូលហេតុនៃអគ្គីភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
– ទោះជាយ៉ាងណា អណ្តាតភ្លើង ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ ប្រើពេលប្រហែលកន្លះម៉ោង ដើម្បីរលត់។
– របាយការណ៍ក្នុងស្រុក បានរាយការណ៍ថា បុរស ៩ នាក់ និងស្ត្រី ១៨ នាក់ សរុបចំនួន ២៧ នាក់ដែលស្លាប់ក្នុងហេតុការណ៍នេះ។ មនុស្សជាង ៦០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ហេតុការណ៍នេះ ក៏មានអ្នកបាត់ខ្លួនមួយចំនួនផងដែរ៕
