ព្រឹត្តិការណ៍​​ World Cup ​2026 បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជាផ្លូវការហើយ

កីឡាះ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦ បាន​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យ ​ដោយក្រុម​តោកំណាច​អង់គ្លេស ជួបក្រុមពពកស អាហ្សង់ទីន និង ក្រុមមាន់គក បារាំង ជួបគោជល់ អេស្ប៉ាញ ដែលសុទ្ធ​តែ​ក្រុម​ខ្លាំង​ប៉ះ​គ្នា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

មុនឡើងវគ្គនេះគោជល់ អេស្ប៉ាញ បានយកឈ្នះ​ប៊ែលហ្ស៊ិក ដោយលទ្ធផល ២-១ ខណៈបារាំង បានយកឈ្នះ ម៉ារ៉ុក ២-០ ចំណែក អង់គ្លេស បានយកឈ្នះន័រវ៉េស ២-១ និងយកឈ្នះលើគូប្រជែងស្វីស ៣-១។

សូមជម្រាបថា ការប្រកួតវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយ បារាំង ប៉ះអេស្ប៉ាញ លេងនៅថ្ងៃទី១៥ ខែកក្កដា ខណៈអាហ្សង់ទីន ជួប អង់គ្លេស លេងនៅថ្ងៃទី១៦​ ខែកក្កដា នាម៉ោង ២រំលងអាធ្រាត្រដូចគ្នា។ ក្រុមចាញ់មានឱកាសលេងយកចំណាត់ថ្នាក់លេខ៣ នៃ FIFA World Cup 2026៕

You might like