កីឡាះ – លោកគ្រូ Yasyhiro Yoshida គ្រូបង្វឹកក្រុមនារីកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFF Women’s Cup 2026 ថា ៖ យើងមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទភរបស់យើង ក្រុមទាំងមូលពិតជាធ្វើបានល្អ ហើយយើងចង់ឲ្យក្រុមធ្វើឲ្យកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់នៅទីនេះ។
– គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្តថា ពួកយើងនឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត និងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ដើម្បីយកជ័យជម្នះជូនប្រទេសយើង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតតតាំងក្រុមជម្រើសជាតិនារីទីម័រខាងកើត ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF Women’s Cup 2026 នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ វេលាម៉ោង ៣:៤៥នាទីរសៀល កីឡដ្ឋាន Kuala Lampur Football ប្រទេសម៉ាឡេស៊ី និងការប្រកួតចុងក្រោយប៉ះឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៣:៤៥នាទីរសៀល៕
