កីឡាះ- ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ កាលពីម្សិលមិញ បានសម្រេចតែងតាំងលោក Alistair Heath ជាគ្រូបង្វឹកថ្មីជាផ្លូវការ ដើម្បីត្រៀមប្រកួតប្រជែងលីគកកំពូលកម្ពុជា រដូវកាល២០២៦-២០២៧។
– លោក Alistair Heath គឺជាគ្រូបង្វឹកបង្គោលដែលមានបទពិសោធន៍ច្រើន ព្រមទាំងមានសញ្ញាប័ត្រគ្រូបង្វឹកកំរិត UEFA ‘A’ ដែលជាសញ្ញាប័ត្រកំរិតខ្ពស់មួយក្នុងវិស័យគ្រូបង្វឹកបាល់ទាត់របស់អឺរ៉ុប។ លោកគ្រូ Alistair មានស្រុកកំណើតនៅទីក្រុង Birmingham ប្រទេសអង់គ្លេសហើយលោកបានចាប់ផ្តើមវិថីជាគ្រូបង្វឹកតាំងពីឆ្នាំ ២០០៤ ដោយបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករ និងការរៀបចំយុទ្ធសាស្ត្រលេងជាច្រើន។
– លោកគ្រូ Alistair ធ្លាប់បានចំណាយពេលជាច្រើនឆ្នាំក្នុងតួនាទីជាគ្រូបង្វឹកយុវជន និងជាទីប្រឹក្សាសមាហរណកម្ម (Integration Advisor) ឱ្យក្លឹបល្បីៗនៅប្រទេសអង់គ្លេសពិសេសគឺក្លឹប Leicester City FC ព្រមទាំងធ្លាប់ឆ្លងកាត់ការងារជាមួយក្លឹប West Bromwich Albion និង Birmingham City ផងដែរ។
– នៅចុងឆ្នាំ ២០២១ លោកគ្រូ Alistair បានចូលរួមជាមួយក្លឹប Angkor Tiger ក្នុងតួនាទីជាគ្រូបង្វឹកបង្គោលនៅក្នុងលីគកំពូលកម្ពុជា ដែលធ្វើឱ្យលោកមានការយល់ដឹងច្បាស់អំពីបរិបទបាល់ទាត់ក្នុងស្រុក មុនពេលមកកាន់ទឹកដីខេត្តតាកែវជាមួយក្លិបគិរីវង់៕

