World Cup 2026៖ អេស្ប៉ាញ ឡើងប៉ះបារាំង វគ្គ៤ក្រុម ក្រោយទម្លាក់ប៊ែលហ្ស៊ិក

កីឡាះ – ក្រុមគោជល់អេស្ប៉ាញ ឡើងទៅប៉ះក្រុមខ្លាំងនៅអឺរ៉ុបដូចគ្នា មាន់គកបារាំងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026 បន្ទាប់ពីទម្លាក់គូប្រជែងប៊ែលហ្សិក ២-១ ចុងម៉ោងយប់មិញនេះក្នុងវគ្គ ៨ក្រុម។

– ​ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Los Angeles Stadium ស្ថិតនៅសហរដ្ឋអាមេរិក ដោយមានអ្នកទស្សនា ផ្ទាល់ជាង ៧ម៉ឺននាក់ កីឡាករ Mikel Merino ដែលរកបានគ្រាប់បាល់ចុងម៉ោងទម្លាក់ព័រទុយហ្គាល់ចេញពី WC26 ត្រឹមវគ្គ ១៦ក្រុមនោះ បន្តរកបានគ្រាប់ជ័យជម្នះថែមទៀតនៅនាទី៨៨ ក្រោយប្តូរចូលជំនួស Olmo នៅនាទី៨៦។ Fabian Ruiz មកពីក្លិប PSG ជាអ្នករកបានគ្រាប់នាំមុខសម្រាប់អតីតជើងឯក World Cup 2010 នៅនាទី៣០ មុនពេល Ketelaere រកបានគ្រាប់តាមស្មើវិញនៅខ្វះ ៤នាទីដល់ម៉ោងចប់ការប្រកួតវគ្គទី១។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​សូមជម្រាបថា អេស្ប៉ាញ នឹងត្រូវប៉ះបារាំង ដើម្បីយកកៅអីវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែកក្កដា មុនពេលផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិកដដែល៕

You might like