អន្តរជាតិះ – កាសែត The Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា អ៊ីស្រាអែល ទទួលបាន និងចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់បន្តជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងផែនការធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមកាសែតនេះ ព័ត៌មានស៊ើបការណ៍សម្ងាត់ខាងលើនេះ អាចជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការកាន់តែតឹងរ៉ឹង និងធ្វើឱ្យជម្លោះជាមួយអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង។ របាយការណ៍នេះ បានឱ្យដឹងថា ការបែកធ្លាយនេះ ចំពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហាក់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការចូលរួមប្រយុទ្ធជាមួយអាមេរិកប្រឆាំងអ៊ីរ៉ង់ ខណៈដែលលោក ត្រាំ ថ្មីៗនេះបានគាំទ្រដំណោះស្រាយការទូត ដោយសារតែការព្រួយបារម្ភអំពីផលវិបាកសេដ្ឋកិច្ចនៃការកើនឡើងនៃភាពតានតឹង។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ដទៃទៀត មេដឹកនាំកំពូល អាលី ខាមេនី ត្រូវបានសម្លាប់ដោយសារតែការវាយប្រហារតាមអាកាស។កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចែងអំពីការឈប់បាញ់ជាបន្ទាន់នៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។បន្ទាប់មក កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅឯរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វីស ដោយប្រទេសកាតា និងប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួលក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសប៉ាគីស្ថាន និងកាតា បន្ទាប់ពីការបញ្ចប់កិច្ចពិភាក្សាជុំទីមួយ កិច្ចប្រជុំរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងវឌ្ឍភាព។
– ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ៨ ខែកក្កដា ការផ្ទុះអាវុធ បានចាប់ផ្ថើមឡើងវិញ ដោយសហរដ្ឋអាមេរិក បន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីជាពិសេសទាក់ទងនឹងច្រកសមុទ្រហ័រមូស៕
