អ៊ីស្រាអែល រង់ចាំភ្លើងខៀវពីអាមេរិក ដើម្បីមានឱកាសទម្លាក់គ្រាប់លើអ៊ីរ៉ង់

អន្តរជាតិះ -កាសែត New York Post (NYP) បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មាននៅអ៊ីស្រាអែលថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមការវាយប្រហារដែលកំពុងបន្តរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនស្នើសុំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អាជ្ញាធរអ៊ីស្រាអែល បានលើកឡើងថា យើងឈរជាមួយសហរដ្ឋអាមេរិក។ ខ្ញុំមិនខ្វល់ថាទង្វើនេះបម្រើផលប្រយោជន៍របស់អាមេរិក ឬយ៉ាងណាទេ ប៉ុន្តែយើងនឹងចូលរួម។ យើងមានឆន្ទៈចាប់ផ្ដើមវាម្តងទៀត ប្រសិនបើចាំបាច់។

– ទោះជាយ៉ាងណាក៏ដោយ ប្រភពពីកាសែតខាងលើ ក៏បានកត់សម្គាល់ថា អ៊ីស្រាអែល ក៏មិនចង់មានសង្គ្រាមដែរ ប៉ុន្តែនឹងជួយអាមេរិក។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ដទៃទៀត មេដឹកនាំកំពូល អាលី ខាមេនី ត្រូវបានសម្លាប់ដោយសារតែការវាយប្រហារតាមអាកាស។កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចែងអំពីការឈប់បាញ់ជាបន្ទាន់នៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។បន្ទាប់មក កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅឯរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វីស ដោយប្រទេសកាតា និងប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួលក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសប៉ាគីស្ថាន និងកាតា បន្ទាប់ពីការបញ្ចប់កិច្ចពិភាក្សាជុំទីមួយ កិច្ចប្រជុំរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងវឌ្ឍភាព។

– ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ៨ ខែកក្កដា ការផ្ទុះអាវុធ បានចាប់ផ្ថើមឡើងវិញ ដោយសហរដ្ឋអាមេរិក បន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីជាពិសេសទាក់ទងនឹងច្រកសមុទ្រហ័រមូស៕

 

You might like