ណេតានយ៉ាហ៊ូ មកហើយ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាសត្រៀមខ្លួនសព្វគ្រប់អស់ហើយ ដើម្បីបន្តប្រយុទ្ធជាមួយអ៊ីរ៉ង់

អន្តរជាតិះ- កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កំពុងស្ថិតក្រោមការប្រុងជើងការខ្ពស់ ក្នុងការបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ស្របពេលអាមេរិក ចាប់ផ្ដើមមុន ៣ ថ្ងៃមកហើយ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Katz បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រសម្រាប់អ្នកបើកយន្តហោះយោធាកងទ័ពអាកាសអ៊ីស្រាអែលថា កងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងស្ថិតក្នុងការប្រុងប្រៀបខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តយុទ្ធនាការនេះ។ ប្រសិនបើយើងត្រូវបន្តយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ យើងនឹងបន្ថែមការវាយសម្រុកជាងមុន ដើម្បីលុបបំបាត់ការគំរាមកំហែង។

– លោក បានបន្ថែមថា ដៃវែងរបស់អ៊ីស្រាអែល នឹងវ៉ាដាច់ក្រុងតេអេរ៉ង់ និងកន្លែងផ្សេងទៀតដែលព្យាយាមគំរាមកំហែងអ៊ីស្រាអែល និងបង្កហេតុ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។

– កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តល់ការបញ្ឈប់ជាបន្ទាន់នៃអរិភាពលើគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ។

– នៅថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់បានចប់ហើយ ហើយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងនៅច្រក Hormuz ដោយវាយប្រហារកប៉ាល់ដឹកទំនិញដែលឆ្លងកាត់៕

 

 

You might like