អន្តរជាតិះ- សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារសងសឹកគ្នាទៅវិញទៅមកយ៉ាងក្ដៅ ដែលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមអ្នកសង្កេតការណ៍ រាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សហរដ្ឋអាមេរិក បានបញ្ជាក់ពីការវាយប្រហារដែលកំណត់លើគោលដៅយោធាអ៊ីរ៉ង់ចំនួន ៩០ កន្លែង ដែលខ្លះនៅជិតច្រកសមុទ្រ។ ខណៈរបាយការណ៍ពីក្រសួងសុខាភិបាលអ៊ីរ៉ង់ន អះអាងថា មនុស្ស ១៤ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២ ថ្ងៃនៃការវាយប្រហារនេះ។

– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏បានរាយការណ៍ផងដែរថា គោលដៅនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ត្រូវបានវាយប្រហារ ដោយដកស្រង់សម្តីអភិបាលរងខេត្ត។ សហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយបំផុតនេះទេ។
– ទោះជាយ៉ាងណា ជាការតដៃអ៊ីរ៉ង់ ក៏បានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉ែត បារ៉ែន និងកាតា ផងដែរ។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ ទីក្រុងតេអេរ៉ង់ ក៏បានបើកការវាយប្រហារបន្ថែមទៀតលើទីតាំងនានានៅក្នុងប្រទេសគុយវ៉ែត ហ្ស៊កដានី និងអ៊ីរ៉ាក់។
– សង្គ្រាមនៃការវាយប្រហារគ្នាទៅវិញទៅមកនេះ បានកើតឡើង ស្របពេលដែលពិធីបុណ្យសពលោក Ayatollah Ali Khamenei កំពុងប្រព្រឹត្តទៅ ខណៈមកដល់ពេលនេះសពរបស់លោកត្រូវបានបញ្ចុះរួចរាល់ហើយ។
– ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Mashhad នៅភាគឦសានប្រទេសអ៊ីរ៉ង់ ខណៈអាមេរិក ទម្លាក់គ្រាប់ដោយមិនខ្វល់។ លោក Khamenei ត្រូវបានសម្លាប់នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងអំឡុងពេលការចាប់ផ្ដើមដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់៕

