កីឡាះ- បើតាមការបង្ហោះផ្សព្វផ្សាយលើហ្វេសបុកផេកសហព័ន្ធប្រដាល់គុនខ្មែរ បានបញ្ជាក់ថាក្រុមគុនខ្មែររហូតដល់ទៅ ៦នាក់គឺបុរស ៥ និង នារី ១នាក់នឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីធ្វើការប្រកួតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កីឡាករ កីឡាការិនីទាំង ៦នាក់នោះរួមមាន ពេជ្រ សម្បត្តិ បឺត សង្ឃឺម ពេជ្រ អាទិទេព ទូច ចាន់វត្តី ឡុង សំណាង និង គឹម វាសនា។ ដោយឡែកសម្រាប់កីឡាករ ពេជ្រ សម្បត្តិ ដែលជាជើងខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីរបស់កម្ពុជានោះនឹងប្រកួតក្នុងតំណែងជាគូឯកប្រចាំកម្មវិធីទៀតផង។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់នៅលើហ្វេសបុកផេក BTV NEWS វេលាម៉ោង ៥ល្ងាច៕

