ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកក្កដា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៩នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ២នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣០,៥១ក្រាម។
-កេតាមីន(Ke)= ១៧៩,៥០ក្រាម។
លទ្ធផលខាងលើ ៣អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ២អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ២,១១ក្រាម។
២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ចាប់យកIce ៤,៤០ក្រាម។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៤,០ក្រាម និងKe ១៧៩,៥០ក្រាម។
