អន្តរជាតិះ- ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានព្រមានថា ច្រកសមុទ្រ Hormuz នឹងនៅតែបើក បន្ទាប់ពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ត្រូវបានបំពេញរួចរាល់ មិនមែនក្រោមការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Ghalibaf បានបង្ហោះនៅលើ X បន្ទាប់ពីការវាយប្រហារឡើងវិញរបស់សហរដ្ឋអាមេរិកថា បើមិនរើបំរាស់ អ្នកនឹងលិចកាន់តែជ្រៅ ដូច្នេះ ច្រកសមុទ្រ Hormuz នឹងបើកតែតាមការរៀបចំរបស់អាជ្ញាធរអ៊ីរ៉ង់ មិនមែនការគំរាមកំហែងរបស់អាមេរិកទេ។
– យោងតាមលោក Ghalibaf ការគំរាមកំហែង និងការបំពានការសន្យា គឺអ៊ីរ៉ង់ លែងទទួលយកការទាមទារ ឬទទូចទៀតហើយ។ លោក ក៏បានគូសបញ្ជាក់ថា ការវាយប្រហារណាមួយនឹងត្រូវតែមានការតបតជានិច្ច។
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារបន្ថែមលើគោលដៅអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ចុះខ្សោយ។ ការផ្ទុះត្រូវបានរាយការណ៍នៅក្នុងទីក្រុងកំពង់ផែអ៊ីរ៉ង់ Bandar Abbas, Sirik និង Chabahar ក៏ដូចជានៅក្នុងខេត្ត Bushehr ៕
