កីឡាះ- ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ SEA V.League លើកទី៦ មិនដូចពានលីគផ្សេងឡើយ។ វាមិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតដើម្បីបន្សល់ទុកនូវកេរ្តិ៍មរតក។
– ស្មាត់ ៥ នាក់ដែលលេចធ្លោលើឆាកអន្តរជាតិ ត្រូវបានចាត់ទុកជាតួគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេ។ ការវាយផ្តាច់យកពិន្ទុ ឆ្ពោះទៅរកការគ្រងជើងឯកស្ថិតនៅក្រោមខ្សែប្របន្ទាត់តែមួយ កែវភ្នែកនៃអ្នកគាំទ្រទាំង ៥ ប្រទេសកំពុងផ្តោតលើពួកគេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ស្មាត់ទី ១ រកបានពិន្ទុបំបែកកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រលីគបាល់ទះតៃវ៉ាន់ គឺ វឿន វាសនា ដែលជាក្តីសង្ឃឹមគួរឲ្យទុកចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា។ ប្រភពពីខាងក្រៅយល់ឃើញថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា លែងស្ថិតនៅក្រោមការមើលស្រាលរបស់ពួកគេទៀតហើយ ប៉ុន្តែជាឧបសគ្គធំរបស់។ រជ្ជកាលថ្មីនៃក្រុមបាល់ទះកម្ពុជាបានរះឡើងនាប៉ុន្មានឆ្នាំចុងក្រោយ រាប់ចាប់តាំងពីក្រុមដែលគេមិនចាប់អារម្មណ៍ បានក្លាយជាក្រុមប្រជែងយកមេដាយកីឡាស៊ីហ្គេមជាបន្តបន្ទាប់។ វឿន វាសនា កម្ពស់ ១.៩៦ម៉ែត្រ មកពីលីគតៃវ៉ាន់ គឺ ជាតារារះដ៏ត្រចះត្រចង់លើឆាកអន្តរជាតិដែលបានក្លាយអាវុធដ៏មហិមារបស់កម្ពុជា។
– ស្មាត់ Bryan Bagunas មានអារម្មណ៍ជាទម្ងន់ប្រវត្តិសាស្ត្ររបស់ហ្វីលីពីន។ រូបគេបានក្លាយជាបុរសហ្វីលីពីនទី ១ បានឈ្នះជើងឯកលីគបាល់ទះនៅប្រទេសជប៉ុន។ រូបគេជាប្រធានក្រុមស្ងប់ស្ងាត់ពោរពេញដោយព្យុះភ្លៀង។ ការបង្ហាញសមត្ថភាពលើកនេះគឺមិនមែននៅលីគជប៉ុននោះទេ ប៉ុន្តែជាពាន SEA V. League នៅទឹកដីកំណើតរបស់ខ្លួន។ កីឡាករកម្ពស់ ១.៩៥ ម៉ែត្រមកពីលីគជប៉ុនជាក្តីរំពឹងជួយក្រុមឈានទៅរកលទ្ធផលកាន់តែអស្ចារ្យ។
– ចំពោះមុខសំណាញ់ទី ស្មាត់ Boy Arnez Arabi ជាកម្លាំងធម្មជាតិរបស់ឥណ្ឌូណេស៊ី។ ម្ចាស់ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ AVC Cup ឆ្នាំ ២០២៦ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរួចហើយទាំងការវាយផ្តាច់ និងវាយសេវាដ៏សាហាវ។ រូបគេជាអាវុធដ៏គ្រោះថ្នាក់របស់ឥណ្ឌូណេស៊ី។ កម្ពស់ត្រឹមតែ ១.៨៨ ម៉ែត្រ ប៉ុន្តែលោតខ្ពស់ដូចសត្វទទះស្លាបហើរលើវេហាគឺជាអ្វីដែល អ្នកគាំទ្រទន្ទឹងរង់ចាំមើលភាពអស្ចារ្យរបស់គេបន្តទៀត។
– ក្តីសង្ឃឹមរបស់ វៀតណាម មិនអាចខ្វះបានពីកីឡាករ Nguyen Ngoc Thuan ដែលជាសសរស្តម្ភរបស់ក្រុម។ កីឡាករកម្ពស់ ១.៩៤ម៉ែត្រ ជាគ្រាប់រ៉ុហ្គេត ដ៏មានថាមពលសម្រាប់ក្រុមជម្រើសជាតិវៀតណាម។ កីឡាករវ័យ ២៧ ឆ្នាំនេះរូបនេះពោរពេញដោយបទពិសោធទាំងការផ្តាច់ ការវាយសេវា និងការការពារ គឺពិតជាមានប្រសិទ្ធភាពដែលបង្កើតភាពវឹកវរក្នុងការប្រកួត។ រូបគេនេះហើយដែលអ្នកគាំទ្រវៀតណាមចាប់អារម្មណ៍បំផុត។

– ចុងក្រោយស្មាត់ Aung Thu ដែលជាគ្រាប់រ៉ុហ្គេត របស់ ក្រុមបាល់ទះមីយ៉ាន់ម៉ា។ កីឡាករកម្ពស់ ១.៩៤ ធ្លាប់លេងនៅប្រទេសជប៉ុន ហើយពេលនេះត្រូវបញ្ចេញសមត្ថភាពឲ្យជម្រើសជាតិ។ ពិតជាកក្រើកហើយដែលមានបុរសធ្លាប់លេងនៅជប៉ុនប៉ះគ្នាគឺកីឡាករហ្វីលីពីន Bagunas។ រូបគេមានបទពិសោធច្រើនណាស់ក្នុងការប្រកួតកីឡាទ្វីបអាស៊ី កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ជាច្រើនទៀត។
– សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ SEA V. League ជុំទី១ គ្រោងធ្វើពីថ្ងៃទី១៥ ដល់ ទី១៩ ខែកក្កដា នៅប្រទេសហ្វីលីពីន និងជុំទី២ ពីថ្ងៃទី២២ ដល់ ទី២៦ ខែកក្កដា នៅប្រទេសឥណ្ឌូណេស៊ី៕
