អន្តរជាតិះ – លោក ត្រាំ បាននិយាយ កាលពីព្រឹកថ្ងៃពុធថា សហរដ្ឋអាមេរិក ប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំង» ម្តងទៀតនៅយប់នេះ។
– លោក ត្រាំ បានលើកឡើងថា យើងបានវាយប្រហារពួកគេយ៉ាងខ្លាំង កាលពីយប់ម្សិលមិញ ដោយបន្ថែមថា កងកម្លាំងយើង ប្រហែលជានឹងបន្តវាយប្រហារពួកគេខ្លាំងក្លាជាថ្មីម្តងទៀត នៅយប់នេះ។
– លោក បន្តថា ខ្ញុំបានព្រមានពួកគេរួចរាល់ហើយឱ្យពួកគេត្រៀមខ្លួនទទួលយកការវាយប្រហារដ៏ខ្លាំងក្លាម្តងទៀត នៅយប់នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ នៅពេលសួរថាតើបទឈប់បាញ់ហួសសុពលភាពហើយឬនៅ ហើយអនុស្សរណៈនៃការយោគយល់គ្នាដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា កាលពីខែមុន ហួសកាលកំណត់ឬយ៉ាងណា លោក ត្រាំ បានបញ្ជាក់ថា ចំពោះខ្ញុំ ខ្ញុំគិតថាវាបានបញ្ចប់ហើយ ព្រោះអ៊ីរ៉ង់បានបង្កហេតុមុន នៅច្រកសមុទ្រ Hormuz ។
– លោក បានបន្ថែមថា ខ្ញុំមិនចង់ដោះស្រាយជាមួយពួកគេទៀតទេ ពួកគេជាសំរាម។ ពួកគេជាមនុស្សមានជំងឺ។
– ដោយឡែក នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងការចរចា លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក មិនខ្វល់ទេ ពួកគេនៅតែអាចចរចាបាន។ ប៉ុន្តែខ្ញុំគិតថាពួកគេកំពុងខ្ជះខ្ជាយពេលវេលាសម្រាប់វា។ ពួកគេជាក្រុមមនុស្សកុហក។
– គួររំលឹកថា ការវាយប្រហារដែលបានងើបឡើងវិញនេះ គឺជាការឆ្លើយតបរបស់អាមេរិកលើទង្វើអ៊ីរ៉ង់ដែលប្រើដ្រូនហោះបំបុកកប៉ាល់ដឹកទំនិញនៅច្រក Hormuz ។ ជាការសងសឹក អ៊ីរ៉ង់ បានបើកការទម្លាក់គ្រាប់លើមូលដ្ឋានទ័ពអាមេរិក នៅបារ៉ែន និងគុយវ៉ែតវិញ៕

