ក្រោយវាយប្រហារអ៊ីរ៉ង់មួយចាស់ដៃ អាមេរិក ប្រកាសចង់បន្តកិច្ចចរចាធម្មតា

អន្តរជាតិះ – ប្រភពមួយ បានប្រាប់ឱ្យដឹង បន្ទាប់ពីការចាប់ផ្តើមនៃការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើទឹកដីនៃសាធារណរដ្ឋអ៊ីស្លាមថា ទីក្រុងវ៉ាស៊ីនតោន មានបំណងចង់បន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ រួមទាំងសន្តិភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភព បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ជឿថាសកម្មភាពរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន ហើយសមនឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីអាមេរិក ក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងបន្តចរចាជាមួយអ៊ីរ៉ង់ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។

– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) រាយការណ៍ពីការចាប់ផ្តើមការវាយប្រហារដ៏ខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថាជាការវាយប្រហាររបស់សាធារណរដ្ឋអ៊ីស្លាមលើកប៉ាល់ដឹកទំនិញចំនួន ៣ គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ។

– ទន្ទឹមនោះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការរំលោភលើអនុស្សរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខា កាលពីខែមុន ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់នឹងចាត់វិធានតឹងរឹងជាថ្មី។

– យោងតាមប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេស (UKMTO) បានបញ្ជាក់ថា កប៉ាល់ដឹកប្រេងត្រូវបានខូចខាតនៅច្រក Hormuz គិតត្រឹមថ្ងៃចន្ទ និងថ្ងៃអង្គារ។ មិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ៕

 

You might like