កងទ័ពជើងទឹកម៉ិកស៊ិកនិយាយថា ជនវាយប្រហារប្រតិបត្តិការសន្តិសុខចំនួន ១០នាក់ ត្រូវបានសម្លាប់

អន្តរជាតិះ – កាលពីថ្ងៃចន្ទ កងទ័ពជើងទឹកម៉ិកស៊ិកបាននិយាយថា ក្នុងដំណើរការ ប្រតិបត្តិការសន្តិសុខអនុវត្តការងារត្រួតពិនិត្យទឹកជំនន់ នៅក្នុងរដ្ឋ Sinaloa អំឡុងពេលចុងសប្តាហ៍ ដែលធ្វើ ដោយបុគ្គលិកកងទ័ពជើងទឹក ត្រូវបានទទួលរងការវាយប្រហារ ហើយជនវាយប្រហារចំនួន ១០ នាក់សម្លាប់ និង ៣នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
– នៅក្នុងសេចក្តីថ្លែងការណ៍ កងទ័ពជើងទឹកបាននិយាយថា ជនវាយប្រហារ ១០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពី កងកម្លាំងសន្តិសុខបានវាយបកការវាយប្រហារលើកទី២ នៅក្នុងក្រុង El Rosario។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នាវិក ៣នាក់ បានរងរបួសនៅក្នុងការវាយប្រហារដំបូង។ អាជ្ញាធរបាននិយាយថា ម្នាក់បានស្លាប់ និង ២នាក់ រួចផុតពីគ្រោះថ្នាក់។ ការវាយឆ្មក់ធ្វើឡើងនៅពេលដែលបុគ្គលិកកងទ័ពជើងទឹកកំពុងតាមដានស្ថានភាពទន្លេ និងទំនប់សម្រាប់ការកើនឡើងភ្លាមៗនៃកម្រិតទឹក ដើម្បីជូនដំណឹងដល់សហគមន៍មុនរដូវវស្សា។

 

You might like