អន្តរជាតិះ- សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាបន្តបន្ទាប់ “ដ៏ខ្លាំងក្លា” ទៅលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មចំនួន ៣ គ្រឿង នៅច្រកសមុទ្រ Hormuz ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) បានឱ្យដឹង កាលពីថ្ងៃអង្គារពីចាប់ផ្តើមការវាយប្រហារ ដើម្បីជាការព្រមានលើទីក្រុងតេហេរ៉ង់ ដែលកំណត់គោលដៅ និងវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មដែលមាននាវិកជាបុគ្គលស្លូតត្រង់ នៅក្នុងផ្លូវទឹកអន្តរជាតិ។
– ទន្ទឹមនោះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការរំលោភលើអនុស្សរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានចុះហត្ថលេខា កាលពីខែមុន ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់នឹងចាត់វិធានតឹងរឹងជាថ្មី។
– យោងតាមប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេស (UKMTO) បានបញ្ជាក់ថា កប៉ាល់ដឹកប្រេងត្រូវបានខូចខាតនៅច្រក Hormuz គិតត្រឹមថ្ងៃចន្ទ និងថ្ងៃអង្គារ។ មិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ។
– ជាមួយគ្នានោះ ជាការឆ្លើយតប មន្ត្រីអាមេរិកម្នាក់ ក៏បានលើកឡើងថា អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាក ហើយបានហៅការវាយប្រហារទាំងនោះថា “មិនអាចទទួលយកបានទាំងស្រុង” លើកប៉ាល់ពាណិជ្ជកម្ម។
– នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអង្គារ Centcom បានបង្ហោះមួយនៅលើ X ថា រាល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់” ប៉ុណ្ណោះ។ ការឈ្លានពានដែលប្រព្រឹត្តឡើងរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់។
– ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ក៏បានប្រកាសលុបចោលការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ផងដែរ៕
