អន្តរជាតិះ – ស្របពេលប្រជាជនអ៊ីរ៉ង់ ទូទាំងប្រទេស កំពុងកាន់ទុក្ខអតីតមេដឹកនាំរបស់ខ្លួន ដែលត្រូវអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាធ្វើឃាត បែរជាប្រមុខសេតវិមាន ដូណាល់ ត្រាំ និយាយបែបចំអកឡកឡឺយ មនុស្សរាប់លាននាក់ចូលរួមពិធីបុណ្យសពលោក Ali Khamenei ថា ពួកគេធ្វើពុត ជាយំទេ។
– ក្នុងកិច្ចសម្ភាសតាមទូរសព័្ទជាមួយសារព័ត៌មាន Axios កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកត្រាំ និយាយថា លោកពិតជាភ្ញាក់ផ្អើលដែលឃើញមនុស្សរាប់លាននាក់ ចូលរួមពិធីបុណ្យសពនោះ ប៉ុន្តែអ្វីដែលលោកឃើញ គឺ «ទឹកភ្នែកក្លែងក្លាយ» ព្រោះលោកជឿថា មនុស្សភាគច្រើន មិនចូលចិត្ត Ali Khamenei ទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យ៉ាងណា លោកត្រាំ បញ្ជាក់ថា អាមេរិក-អ៊ីរ៉ង់ បានព្រមព្រៀងគ្នា លើបទឈប់បាញ់បណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ ដើម្បីទុកពេលឲ្យអ៊ីរ៉ង់ រៀបចំពិធីបុណ្យសពនេះ។
– សូមជម្រាបជាថ្មី ប្រជាជនអ៊ីរ៉ង់ចន្លោះប្រមាណពី ១៥ ទៅ ២០ លាននាក់ បានកកកុញពេញដងផ្លូវ ចូលរួមក្នុងពិធីបុណ្យសពរយៈពេល ៦ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
– ប្រជាជនកាន់ទុក្ខ នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ ចូលរួមណែនណាន់តាន់តាប់ ក្នុងបរិវេណវិហារឥស្លាម Imam Khomeini Grand Mosalla ដែលជាកន្លែងតម្កល់សព Ayatollah ក្នុងមឈូសកញ្ចក់គ្របដណ្តប់ដោយទង់ជាតិ។
– ទោះកំពុងមានទុក្ខធំយ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់ ក៏មានកាន់បដាពណ៌ក្រហម ដែលតំណាងឲ្យការសងសឹកដោយឈាម ព្រមទាំងស្រែកខ្លាំងៗ ដាក់បណ្តាសាឲ្យ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល វិនាស។

– អ្វីដែលបង្កជាចម្ងល់ គឺថា គេមិនឃើញវត្តមានរបស់កូនប្រុសដែលជាមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ឡើយ នាំឲ្យកើតជាសំណួរ និងចម្ងល់ថា តើពេលនេះគាត់កំពុងនៅឯណា ហើយស្ថានភាពរបស់គាត់ យ៉ាងម៉េចហើយ ប៉ុន្តែគេឃើញកូនប្រុស ៣នាក់ទៀតរបស់លោក Ali Khamenei ដូចជា Masoud, Mostafa និង Meysam ដែលចូលរួមជាមួយលោកប្រធានាធិបតី Masoud Pezeshkian និងមេឆ្មាំបដិវត្ត Ahmad Vahidi។
– ក្រៅពីនោះ គឺឃើញមានវត្តមាន ប្រធានរដ្ឋសភា Mohammad Bagher Ghalibaf, មេតុលាការកំពូល Gholam-Hossein Mohseni Ejei និង មេបញ្ជាការកងកម្លាំង Quds លោក Esmail Qaani៕

