អ៊ីរ៉ង់ ប្រកាសបិទដែនអាកាស អំឡុងក្បួនដង្ហែសពលោក Khamenei

អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ បានសម្រេចចិត្តបិទដែនអាកាសរបស់ខ្លួន នៅថ្ងៃទី ៦ ខែកក្កដា សម្រាប់ក្បួនដង្ហែសពទ្រង់ទ្រាយធំមួយឆ្លងកាត់ដងផ្លូវសំខាន់ៗនៃទីក្រុងតេហេរ៉ង់ ដើម្បីគោរពដល់អតីតមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាម លោក Ayatollah Ali Khamenei ។ នេះបើ​យោង​តាមប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ លោក Abouzar Shiroudi បានប្រកាស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីលោកថា នៅថ្ងៃចន្ទ ដែលជាថ្ងៃលាគ្នាជាលើកចុងក្រោយចំពោះមេដឹកនាំកំពូលនៃបដិវត្តន៍ដែលបានដួលរលំ ដែនអាកាសទីក្រុងតេអេរ៉ង់នឹងត្រូវបិទទាំងស្រុង ហើយគ្មានជើងហោះហើរណាមួយនឹងអនុញ្ញាតឱ្យឆ្លងកាត់នោះទេ។

– ពិធីលាគ្នាសម្រាប់លោក Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ដោយគណៈប្រតិភូជាន់ខ្ពស់មកពីយ៉ាងហោចណាស់ ១០០ ប្រទេសត្រូវបានគេរំពឹងថានឹងចូលរួមពិធីកាន់ទុក្ខនេះ។

– ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែកក្កដា សពរបស់លោក Ayatollah នឹងត្រូវដាក់នៅក្នុងព្រះវិហារ Mosalla នៃទីក្រុងតេអេរ៉ង់ ដែលជាកន្លែងសាសនា និងសាធារណៈធំបំផុតរបស់រដ្ឋធានីអ៊ីរ៉ង់ ជាកន្លែងដែលសាធារណជននឹងអាចគោរពវិញ្ញាណក្ខន្ធបាន។ នៅថ្ងៃទី ៦ ខែកក្កដា ក្បួនដង្ហែសពនឹងឆ្លងកាត់តាមដងផ្លូវសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់ មុនពេលសពត្រូវបានដឹកទៅកាន់មជ្ឈមណ្ឌលសាសនាសំខាន់របស់ប្រទេស គឺទីក្រុង Qom ជាកន្លែងដែលពិធីកាន់ទុក្ខបន្ថែមនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃទី ៨ ខែកក្កដា សពរបស់លោក Ali Khamenei នឹងត្រូវដឹកទៅកាន់ប្រទេសអ៊ីរ៉ាក់ជិតខាង ជាកន្លែងដែលពិធីរំលឹកដាច់ដោយឡែកសម្រាប់ប្រជាជនមូស្លីម Shia ក្នុងស្រុកនឹងត្រូវធ្វើឡើងនៅទីក្រុង Karbala និង Najaf។ សពគ្រោងនឹងបញ្ចុះនៅថ្ងៃទី ៩ ខែកក្កដា នៅស្រុកកំណើតរបស់លោកក្នុងខេត្ត Mashhad ៕

 

 

You might like