អន្តរជាតិះ – ការបំផ្ទុះនៅក្នុងហាងកាហ្វេមួយកន្លែងនៅកណ្តាលទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សកើនឡើងដល់ ៩ នាក់ ខណៈអ្នករងរបួសក៏ឡើងដល់ ២០ នាក់ផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
-យោងតាមអាជ្ញាធរស៊ីរី បានឱ្យដឹងថា ការផ្ទុះនេះកើតឡើងនៅម៉ោងប្រហែល ៣ និង ០០ នាទីរសៀល (ម៉ោងក្នុងស្រុក) ដែលបណ្តាលមកពីគ្រាប់បែកកែច្នៃខ្លួនឯងទម្ងន់ប្រហែល ១ គីឡូក្រាម និងពោរពេញទៅដោយបំណែកដែក។

– ហេតុការណ៍នេះ កើតឡើងនៅខាងក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅលើផ្លូវ al-Nasr ក្នុងតំបន់ Hijjaz ចម្ងាយប្រហែល ៧០ ម៉ែត្រខាងលិចនៃវិមានយុត្តិធម៌។
– កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការផ្ទុះ ដើម្បីជម្លៀសអ្នករងរបួស និងធានាសុវត្ថិភាពក្នុងតំបន់នោះ ដោយបន្ថែមថា ការស៊ើបអង្កេត កំពុងចាប់ផ្តើមដើម្បីកំណត់ពីមូលហេតុនៃការបំផ្ទុះ និងកំណត់អត្តសញ្ញាណអ្នកនៅពីក្រោយ។
– បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដោយដកស្រង់សម្តីមន្ត្រីសង្គ្រោះបន្ទាន់ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
– រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះនេះនៅឡើយទេ៕

