អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែលបានក្លាយជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិទាំងមូល តាមរយៈសកម្មភាពឈ្លានពាន និងបង្កហេតុលើរដ្ឋផ្សេងៗ ជាពិសេសលីបង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Fidan បានលើកឡើងថា យើងមិនមានបំណងដកថយពីជំហររបស់យើងទេ។ អ៊ីស្រាអែលមិនត្រឹមតែជាបញ្ហាសម្រាប់តួកគីប៉ុណ្ណោះទេ វាក៏ក្លាយជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ។ អាជ្ញាធរអ៊ីស្រាអែល បានក្លាយជាបន្ទុកបញ្ហាដែលមនុស្សជាតិមិនអាចទ្រាំទ្របាន។
– លោក បានបន្ថែមថា តួកគីគឺជាប្រទេសដំបូងគេដែលឈប់ធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដោយសារតែការឈ្លានពាននៅក្នុងតំបន់ហ្គាហ្សា។
– លោក បន្តថា ប្រធានាធិបតីរបស់យើងបានបញ្ឈប់ការធ្វើពាណិជ្ជកម្មចំនួន ១០ ពាន់លានដុល្លារជាមួយអ៊ីស្រាអែលភ្លាមៗ។ វាជារឿងសំខាន់ក្នុងការប្រកាន់ជំហររឹងមាំ ហើយចាប់ផ្តើមធ្វើអ្វីមួយដើម្បីប្រឆាំងនឹងសកម្មភាពពួកគេ។
– គួររំលឹកថា តួកគី តែងតែចេញសេចក្តីថ្លែងការណ៍ព្រមានប្រឆាំងនឹងអ៊ីស្រាអែល ដោយចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។ តួកគីបានបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋជ្វីហ្វចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ មក៕

