កីឡាះ- ក្រុមជម្រើសជាតិព័រទុយហ្កាល បានឡើងទៅប៉ះក្រុមគោជល់អេស្ប៉ាញ នៅវគ្គវគ្គ១៦ក្រុមចុងក្រោយការប្រកួតបាល់ទាត់ពិភពលោក២០២៦ ក្រោយយកឈ្នះក្រុមក្រូអាត ដោយលទ្ធផល ២-១ មុននេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការប្រកួតនេះ កីឡាករ Perisic ជាអ្នករកបានគ្រាប់នាំសម្រាប់ក្រូអាតនៅដើមវគ្គទី២ ក្រោយលេងស្មើ ០-០ ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ មក មុនពេលប្រធានក្រុម Cristiano Ronaldo ទាត់ប៉េណាល់ទីតាមស្មើ ១-១ នៅនាទី៦៩។ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Roberto Martinez បានសម្រេចចិត្តប្តូរ CR7 ចេញនៅនាទី៨១។
– ការលេងដល់នាទី៩០+៤ ទើបកីឡាករ Goncalo Ramos ប៉ុន្តែនៅនាទី ៩០+១៣ គ្រាប់បាល់ Josko Gvardiol របស់ ក្រូអាត ត្រូវបានដកវិញដោយសារ Offside ធ្វើឲ្យព័រទុយហ្គាល់ឡើងវគ្គ ១៦ក្រុមតែម្តង នៅពេលក្រូអាត ក្រុមលេខ៣ កាល World Cup 2022 ត្រូវត្រឡប់ទៅផ្ទះវិញជាស្ថាពរ។
– សូមជម្រាបថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញត្រូវជួបព័រទុយហ្កាល់ លេងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៕
