កីឡាះ – សហម្ចាស់ផ្ទះអាមេរិក បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយការប្រកួតកីឡាបាល់ទាត់ពិភពលោ២០២៦ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិបូស្នៀ ដោយលទ្ធផល ២-០ មុននេះ ទោះបីនៅសល់គ្នា១០នាក់ក៏ដោយ។
– នៅចុងវគ្គទី១ម្ចាស់ផ្ទះអាមេរិក រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Folarin BALOGUN មុនរូបគេទទួលការពិន័យកាតក្រហមនៅនាទីទី៦៤។ តែយ៉ាងណាក៏ ៨នាទីមុនចប់ការប្រកួតកីឡាករ Malik TILLMAN បន្ថែមភាពកក់ក្ដៅឱ្យអាមេរិក នាំមុខ ២ទល់នឹង០ មុនអាជ្ញាកណ្ដាលប្រេស៊ីល Raphael Claus ផ្លុំកញ្ចែបញ្ចប់ការប្រកួត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ការប្រកួតវគ្គ១/៨ផ្ដាច់ព្រ័ត្រ អាមេរិក ត្រូវជួបបែលហ្ស៊ិក ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៕

