លោក Vance បង្ហើបថាអាមេរិក អាចនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មី

អន្តរជាតិះ – អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថា លោក ត្រាំ មិនបានច្រានចោលការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅឡើយនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Vance បានប្រាប់អ្នកយកព័ត៌មានថា អាមេរិក មិនអាចប្តេជ្ញា ឬសម្រេចចិត្តចំពោះអ្វីទាំងអស់ដោយងាយៗនោះទេ ពីព្រោះជាក់ស្តែងវាអាស្រ័យលើអ៊ីរ៉ង់ខ្លួនឯង។ លោកប្រធានាធិបតី ត្រាំ មិនចង់វិលត្រឡប់ទៅរកជម្លោះទេ លុះត្រាតែភាគីម្ខាងទៀតបង្ខំ។

– លោក បានលើកឡើងថា ប្រសិនបើយើងត្រូវប្រយុទ្ធបន្ថែមទៀត ជាការពិតណាស់ នោះអាស្រ័យលើទង្វើអ៊ីរ៉ង់។ ប្រសិនបើពួកគេព្យាយាមកសាងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេឡើងវិញ ប្រសិនបើពួកគេព្យាយាមចាប់ផ្តើមបាញ់ទៅលើនាវាពាណិជ្ជកម្មម្តងទៀត នោះអ្វីៗនឹងផ្លាស់ប្តូរតាមការជាក់ស្ដែង។

– ក្នុងពេលជាមួយគ្នានេះ លោក ក៏បានកោតសរសើរចំពោះដំណើរការពិគ្រោះយោបល់បច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ដោយបន្ថែមថា ការចរចាកំពុងដំណើរការទៅដោយរលូន។

– ទោះជាយ៉ាងណា មកទល់ពេលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីចេតនារបស់លោកក្នុងការបន្តប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ទេ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងដំណើរការចរចាល្អ៕

You might like