អន្តរជាតិះ- អគ្គលេខាធិការណាតូ លោក Mark Rutte ជឿជាក់ថា រុស្ស៊ីគឺជាការគំរាមកំហែងចម្បងបំផុតចំពោះសម្ព័ន្ធមិត្តមួយនេះ ហើយលោក អះអាងថា ដោយសារតែរឿងនេះធ្វើឱ្យលោកពិបាកចិត្ត និងគេងមិនលក់រាល់យប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Rutte បានប្រាប់ឱ្យដឹងថា ជាធម្មតា លោកព្យាយាមគេងឱ្យលក់ ប៉ុន្តែវាមិនអាចទៅរួច ដោយសារតែរឿងរុស្ស៊ី។ ប្រទេសចិន កំពុងមានការកសាងយោធារបស់ខ្លួនយ៉ាងច្រើន នឹងមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,០០០ គ្រាប់ នៅឆ្នាំ ២០៣០។ ប៉ុន្តែកុំខ្វល់ពីចិន អ្វីដែលសំខាន់គឺរុស្ស៊ី ជាការគំរាមកំហែងចម្បងឥឡូវនេះ និងរយៈពេលវែង។
– លោក បានបន្ថែមថា អាទិភាពមួយរបស់សម្ព័ន្ធមិត្តគឺការរក្សាការគាំទ្រដល់អ៊ុយក្រែន។ អាទិភាពសំខាន់បំផុតមួយនៅពេលនេះគឺការបង្កើនទិន្នផលផលិតកម្មនៅក្នុងឧស្សាហកម្មការពារជាតិ។ យើងនឹងដោះស្រាយបញ្ហានេះជាមុនសិននៅវេទិកាឧស្សាហកម្មការពារជាតិណាតូនៅថ្ងៃបើកកិច្ចប្រជុំកំពូល។
– រុស្ស៊ី បានព្រមានប្លុកណាតូ ឱ្យជៀសវាងការបញ្ជូនអាវុធណាមួយទៅអ៊ុយក្រែន តែទោះជាយ៉ាងណា ប្លុកនេះ ប្ដេជ្ញាចិត្តនៅតែគាំទ្រយ៉ាហមុតមាំចំពោះក្រុងគៀវ។
– ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ីមក ប្លុកណាតូ ក្លាយជាអ្នកផ្គត់ផ្គង់នូវសព្វាវុធដ៏សំខាន់បំផុតទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលនាំឱ្យរុស្ស៊ីខឹងសម្បារ ហើយព្រមានប្រទេស ឬប្លុកដែលលូកដៃនឹងមិនរួចខ្លួននោះទេ៕
