Neymar ​បរិច្ចាគប្រាក់​២៥ម៉ឺនដុល្លារ​ ដល់​ជនរងគ្រោះ​ពីការ​រញ្ជួយដីនៅ​វេណេហ្សុយអេឡា ​

កីឡាះ- តារាបាល់ទាត់ឆ្នើមប្រេស៊ីល Neymar Jr. ​បានបរិច្ចាគប្រាក់ចំនួន២៥ម៉ឺន​ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយ​សង្គ្រោះ​បន្ទាន់ និងមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកដ៏សាហាវដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសារព័ត៌មាន ​​El Sumario បានឲ្យដឹងថា ការចូលរួមចំណែករបស់ Neymar នឹងជួយផ្តល់សម្ភារៈចាំបាច់ រួមទាំងអាហារ ទឹកស្អាតសម្រាប់ផឹក ជម្រកបណ្តោះអាសន្ន និងជំនួយសង្គ្រោះបន្ទាន់ផ្សេងទៀតដល់គ្រួសាររាប់ពាន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

– សូមជម្រាបថា គ្រោះរញ្ជួយដីពីរលើក ដែលមានទំហំ ៧.២ និង ៧.៥ កម្រិតរិចទ័រ បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ​វេណេស៊ុយអេឡា ខណៈរបាយការណ៍បង្ហាញថា យ៉ាងហោចណាស់មនុស្ស ១,៤៣០ នាក់បានបាត់បង់ និងមនុស្សជាង ៣,២៣៨ នាក់ផ្សេងទៀតបានរងរបួស។ ​ចំណែកគ្រួសារ​ជាង ៣,១០០គ្រួសារ ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​ផ្លាស់​ទីលំនៅ ៕

You might like