ច្រក Hormuz ពិបាកនឹងវិលទៅរកសភាពធម្មតាវិញឆាប់ៗ ដោយសារគ្រាប់មីនប្រឆាំងកប៉ាល់ដោះមិនទាន់អស់

អន្តរជាតិះ- នាយកប្រតិបត្តិក្រុមហ៊ុន NYK Line របស់ប្រទេសជប៉ុន លោក Takaya Soga បានប្រាប់ Financial Times ក្នុងបទសម្ភាសន៍មួយថា តម្រូវការសម្រាប់ការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz អាចនឹងត្រូវការរយៈពេលជាច្រើនខែ ដើម្បីឱ្យការធ្វើនាវាចរណ៍វិលទៅរកស្ថានភាពមុនសង្គ្រាមវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Soga បានប្រាប់កាសែតថា ស្ថានភាពបច្ចុប្បន្ននៃច្រក Hormuz គឺកប៉ាល់ត្រូវទៅផ្លូវវាង ឬផ្លូវដែលតូចចង្អៀតខ្លាំង ដើម្បីគេចចេញពីគ្រាប់មីន ដោយសុវត្ថិភាព។ នាយកប្រតិបត្តិរូបនេះ បានបន្ថែមថា យើងនៅតែមិនទាន់អាចត្រលប់ទៅរកស្ថានភាពមុនពេលបិទច្រកសមុទ្រ Hormuz ភ្លាមៗ បាននៅឡើយនោះទេ។

– យោងតាមលោក បានបញ្ជាក់ថា បច្ចុប្បន្នកប៉ាល់អាចធ្វើដំណើរតាមផ្លូវតែ ២ ប៉ុណ្ណោះ ដែលផ្លូវមួយនៅជិតកោះ Larak ជិតឆ្នេរសមុទ្រអ៊ីរ៉ង់ និងមួយទៀតនៅជិតប្រទេសអូម៉ង់នៅភាគខាងត្បូង។

– លោក បន្តថា ទោះការចេញ-ចូលច្រកនេះធម្មតា ប៉ុន្តែវានៅមិនទាន់វិលទៅរកសភាពដូចមុនជម្លោះពេញលេញនោះទេ ដោយទាមទារឱ្យមានការបោសសម្អាត និងការឯកភាពគ្នាលើកិច្ចព្រមព្រៀងច្បាស់លាស់ពីភាគីជម្លោះ។

– គួរបញ្ជាក់ថា អំឡុងសង្គ្រាមជាមួយអាមេរិក កន្លងទៅ ប្រទេសអ៊ីរ៉ង់បានដាក់បង្កប់គ្រាប់មីនប្រឆាំងកប៉ាល់រាប់ពាន់គ្រាប់ ដើម្បីជាការឆ្លើយតបនឹងការរងការវាយប្រហារ ក៏ដូចជាវិធានការមួយក្នុងការរារាំងកប៉ាល់ពាណិជ្ជកម្មមិនឱ្យចរាចរណ៍ធ្វើឱ្យយម្លៃមានការកើនឡើង ក្នុងគោលបំណងសងសឹកក្រុងវ៉ាស៊ីនតោន៕

 

You might like