អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការជ្រៀតជ្រែកពីខាងក្រៅណាមួយក្នុងស្ថានភាពនៅច្រកសមុទ្រ Hormuz នឹងធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើង ហើយនឹងមិនជួយស្តារការដឹកជញ្ជូនឡើងវិញនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ីរ៉ាក់ លោក Fuad Hussein ថា ការជ្រៀតជ្រែក ឬការប៉ុនប៉ងបង្កើតយន្តការដោះស្រាយស្របគ្នាណាមួយនឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ធ្វើឱ្យភាពតានតឹងកើនឡើង និងពន្យារពេលការបើកឡើងវិញនៃផ្លូវទឹកដ៏សំខាន់នេះ។

– យោងតាមលោក Araghchi បានបន្ថែមថា ស្ថានការណ៍ការឆ្លងកាត់ច្រកសមុទ្រ Hormuz អាចត្រឡប់ទៅសភាពមុនជម្លោះក្នុងរយៈពេល ៣០ ថ្ងៃវិញ ដោយការរឹតបន្តឹងទាំងអស់នឹងត្រូវដកចេញ ហើយភាគីទាំងអស់គោរពយ៉ាងតឹងរ៉ឹងចំពោះអនុស្សរណៈដែលបានឈានដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
– ទន្ទឹមនោះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងកាលពីយប់ថ្ងៃទី ២៧ ខែមិថុនាថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ក្នុងអ្វីដែលខ្លួនពិពណ៌នាថាជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយនៅក្នុងច្រកសមុទ្រ Hormuz ។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ហើយភាគីទាំងពីរបានបន្តវាយប្រហារគ្នាទៅវិញទៅមក។
– CENTCOM បញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអ៊ីរ៉ង់ចំនួន ១០ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ខណៈដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អះអាងថា ខ្លួនបានធ្វើការវាយប្រហារសងសឹកលើមូលដ្ឋានយោធាសំខាន់ៗរបស់អាមេរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន៕
