អន្តរជាតិះ- អ្នកតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការវាយប្រហារ និងធ្វើការពិគ្រោះយោបល់នៅទីក្រុងដូហានៅថ្ងៃទី ៣០ ខែមិថុនា។ នេះបើយោងតាមអ្នកកាសែត Axios លោក Barak Ravid។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ខណៈដែលភាគីទាំងពីរមានគម្រោងពិភាក្សាគ្នាបន្តទៀត នៅថ្ងៃអង្គារ នៅរដ្ឋធានីកាតា ដើម្បីដោះស្រាយជម្លោះលើច្រកសមុទ្រ Hormuz ។
– ដំបូងឡើយ ភាគីទាំងពីរមានគម្រោងធ្វើកិច្ចពិភាក្សា នៅប្រទេសស្វីស ប៉ុន្តែបានផ្លាស់ប្តូរទីតាំង និងរបៀបវារៈសំខាន់នៃកិច្ចពិភាក្សា បន្ទាប់ពីការកើនឡើងនៃភាពតានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
– ការឈានដល់ការយល់ព្រមផ្អាកការប្រយុទ្ធគ្នានេះ គឺបន្ទាប់ពីកិច្ចចរចាដ៏តានតឹង និងចាប់ផ្ដើមដ៏ពិបាកនៃជុំថ្មី អំឡុងមានការវាយប្រហារគ្នាឡើងវិញ ដោយសារតែការរំខានកប៉ាល់ដែលឆ្លងកាត់ច្រក Hormuz ។
– សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់មុន ដោយអះអាងថា រដ្ឋនេះ បានបំពានបទឈប់បាញ់ បន្ទាប់ពីប្រើដ្រូនហោះបំបុកកប៉ាល់មួយគ្រឿងដែលឆ្លងកាត់ច្រក Hormuz ។ ក្នុងការវាយប្រហារនោះ អាមេរិក បានកំណត់គោលដៅលើទីតាំងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក រួមទាំងទីតាំងរ៉ាដាសមុទ្រផងដែរ។
– ក្រោយមកអ៊ីរ៉ង់ បានប្រកាសពីការសងសឹកវិញ ដោយវាយប្រហារលើគោលដៅមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា ថែមទាំងបិទច្រកសមុទ្រ Hormuz ជាថ្មីភ្លាមៗ។
– គួរបញ្ជាក់ថា មកទល់ពេលនេះ ភាគីទាំង ២ បានយល់ព្រមផ្អាកការវាយប្រហារទាំងអស់ និងសម្រេចចិត្តបន្តការចរចា ខណៈជុំទី ២ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ៕
