កីឡាះ- ការប្រកួតពានរង្វាន់តេជោលីគ បានរកឃើញបេក្ខភាពវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដោយក្រុមកំពូលតារាងវិសាខា ត្រូវជួបក្រុមឈរលេខ៤ ស្នងការនគរបាលរាជធានីភ្នំពេញ ខណៈក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស(ឈរលេខ២) ត្រូវជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលឈរលេខរៀងទី៣ ក្រោយបញ្ចប់ការប្រកួតជុំទី២ ជាផ្លូវការនៅល្ងាចថ្ងៃទី២៨ ខែមិថុនានេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបវគ្គខ្វែងខ្លាំង ប៉ះខ្លាំងនេះ នឹងធ្វើឡើងនាថ្ងៃទី១ ខែកក្កដាខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតកាត់សេចក្ដីរកក្រុមជើងឯក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

