គ្រោះរញ្ជួយដីផ្ទួនៗនៅវេណេស៊ុយអេទ្បាបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់១៨៨ នាក់ និងរងរបួសជាង១៥០០នាក់

អន្តរជាតិះ – មន្ត្រីរដ្ឋាភិបាលប្រទេសវេណេស៊ុយអេទ្បាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការរញ្ជួយដីពីរលើកផ្ទួនៗគ្នា បានសម្លាប់មនុស្សយ៉ាងហោចណាស់ 188 នាក់ និងរបួសជាង 1,500 នាក់ រួមទាំងការបាត់ខ្លួនជាច្រើនទៀត។ យ៉ាងណាក៏ដោយក្រុមសង្រ្គោះបាន និងកំពុងមមាញ៉ឹកដើម្បីដោះស្រាយស្ថានការណ៍ដ៏អាក្រក់នោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមមន្ត្រីបាននិយាយបន្តថា គ្រោះមហន្តរាយនោះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធានី Caracas និងរដ្ឋភាគខាងជើងរបស់ប្រទេសមួយនេះផងដែរ។

– ការរញ្ជួយដីទាំងពីរបានកើតឡើងចំនួនពីរលើកនៅល្ងាចថ្ងៃពុធក្នុងគម្លាតរយៈពេលតែមួយនាទីពីគ្នាប៉ុណ្ណោះ ដោយមានកម្លាំងលើសពី 7 រ៉ិចទ័រ។ ហើយចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនោះ ស្ថិតនៅចម្ងាយប្រហែល 160 គីឡូម៉ែត្រភាគខាងលិចទីក្រុងការ៉ាកាស។ ការរញ្ជួយនៅជិតចំណុចកណ្តាលត្រូវបានចាត់ថ្នាក់ថា ជា គ្រោះមហន្តរាយដ៏ធំសម្បើម និងបង្កការខូចខាតធ្ងន់ធ្ងរ។

– ក្រុមមន្ត្រីបាននិយាយថា អគារជាង 200 ត្រូវបានខូចខាត ឬបំផ្លាញ ភាគច្រើននៅក្នុងរដ្ឋឆ្នេរភាគខាងជើងនៃ La Guaira ។ ទន្ទឹមនោះមនុស្សជាង 200 នាក់កំពុងជាប់នៅក្រោមគំនរបាក់បែកនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ចំណែកអគារដែលនៅក្បែរៗតំបន់នោះក៏ប្រឈមហានិភ័យផងដែរ។

– សហគមន៍អន្តរជាតិក៏កំពុងបង្ហាញសកម្មភាពមមាញ៉ឹកដើម្បីជួយវេណេស៊ុយអេឡាផងដែរ ខណក្រុមមន្ត្រីបាននិយាយថា រដ្ឋាភិបាលនឹងទទួលយកក្រុមជួយសង្គ្រោះមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្បាញ និងផ្សេងៗទៀត។

– ប៉ុន្តែរហូតមកដល់ពេលនេះក្រុមមន្ត្រីពាក់ព័ន្ធរបស់​រដ្ឋាភិបាលវេណេស៊ុយអេទ្បា​នៅ​មិន​ទាន់​បាន​ផ្តល់​រូបភាព​ពេញលេញ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​នោះនៅទ្បើយ​ទេ៕

 

You might like