កីឡាះ – លេចឮព័ត៌មានជាច្រើនថាកីឡាករដែលមានវ័យច្រើនជាងគេ លោក គួច សុកុម្ភៈ នឹងត្រូវផ្ទេរទៅចូលរួមជាមួយក្លិប អាយ អេស អាយ ដង្កោសែនជ័យ សម្រាប់រដូវកាលថ្មីខាងមុខនេះ។ យ៉ាងណាក៏ដោយដំណឹងនេះមិនទាន់ច្បាស់ការណ៍១០០%នៅឡើយទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការលេចឮដំណឹងនេះបន្ទាប់ពីមានព័ត៌មានថាក្លិបណាហ្គាវើលដ៍ បានប្រកាសនឹងបញ្ចេញលោក គួច សុកុម្ភៈ ឱ្យក្លិបថ្មីខ្ចីជើង នៅរដូវកាល២០២៦-២០២៧ ខាងមុខនេះ។
– ប្រសិនបើរឿងនេះកើតឡើងមែន គួច សុកុម្ភៈ នឹងប្តូរទៅកាន់ក្លិបទី៤ ក្នុងអាជីពបាល់ទាត់ជាង២០ឆ្នាំរបស់ខ្លួន រួមមាន៖
-១ ក្លិប ខេមរាកីឡា ២០០៥-២០១០
-២ ក្លិប ភ្នំពេញក្រោន ២០១០-២០១៥
-៣ ក្លិប ណាហ្គាវើលដ៍ ២០១៥-២០២៦
-៤ ២០២៦- ….. ក្លិបណា នៃលីគកំពូលកម្ពុជា៕

