កីឡាះ – ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន ត្រូវជួបក្រុមខ្លាំង ប្រេស៊ីល នៅវគ្គ ៣២ ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ទទួលបានចំណាត់ថ្នាក់លេខ២។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រុមសាំមូរ៉ៃ ជប៉ុន បានបង្កើតស្ថិតិមិនចាញ់សោះក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F បន្ទាប់ពីការប្រកួតទី១ ស្មើ ហូឡង់ ២-២, ការប្រកួតទី២ បានឈ្នះ ទុយនីស៊ី ៤-០ និងការប្រកួតទី៣ បានស្មើ ស៊ុយអែត ១-១ ដូច្នេះពួកគេរកបាន ៥ ពិន្ទុ ស្ថិតនៅលេខ ២ ក្នុងពូល បានកក់កៅអីវគ្គ ៣២ ក្រុមចុងក្រោយ។

– Soccer Football – FIFA World Cup 2026 – Group C – Scotland v Brazil – Miami Stadium, Miami Gardens, Florida, U.S. – June 24, 2026 Brazil coach Carlo Ancelotti speaks to his players during the first half hydration break REUTERS/Marco Bello
ចំណែក ប្រេស៊ីល វិញ ជាក្រុមលេខ ១ ក្នុងពូល C ដោយរកបាន ៧ ពិន្ទុ បន្ទាប់ពីស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង ឈ្នះស្កុតឡែន ៣-០។
– ដូច្នេះនៅវគ្គ ៣២ ក្រុមចុងក្រោយ សាំមូរ៉ៃ ជប៉ុន ប៉ះ សាំប៉ា ប្រេស៊ីល ដែលជាវគ្គក្រុមចាញ់ ធ្លាក់ និងក្រុមឈ្នះ ឡើងវគ្គ ១៦ ក្រុម។ ក្រុមទាំងពីរប៉ះគ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦៕


