ភ្នុំពេញះ – តម្លៃហាងឆេងមាសបន្តធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រទី ២៦ មិថុនា ២០២៦ នេះ ដោយមានតម្លៃ ៤៨៤០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities បានលើកឡើងថា តម្លៃមាសប្រែប្រួលឡើងចុះ ដោយសារតែតម្រូវការប្រាក់ដុល្លារ និងគោលនយោបាយហិរញ្ញវត្ថុនៅលើពិភពលោក។

– លោក ឡុង សំណាង យល់ឃើញថា៖ «លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។
– លោក ឡុង សំណាង បន្ថែមថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោក ត្រាំ មិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។
– លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ យល់ឃើញថា៖«តម្លៃមាសធ្លាក់ចុះ ដោយសារតែគោលនយោបាយរបស់លោក Kevin Warsh ខុសពីលោក Jerome Powell ដែលគោលនយោបាយរបស់គាត់គឺធ្វើឱ្យតម្លៃមាស ងាយស្រួលនឹងឡើង ចំណែកឯ លោក Kevin ដាក់គោលនយោបាយមក គាត់ចង់ឱ្យអតិផរណាចុះនៅត្រឹម ២% ខណៈបច្ចុប្បន្ននៅ ៤% ហើយពេលដែលអតិផរណាចុះដល់ ២% គាត់នឹងដំឡើងអត្រាការប្រាក់»៕
