អបអរ! ​ជប៉ុន ជា​ក្រុម​អាស៊ីទី១ បាន​ឡើង​វគ្គ ៣២ក្រុម​​មុនគេនៅ World Cup 2026

កីឡាះ – ក្រុមសាម៉ូរៃខៀវជប៉ុន បានកក់កៅអីទៅវគ្គ ៣២ក្រុមចុងក្រោយនៃ FIFA World Cup 2026 ដែរហើយ ក្នុងនាមក្រុមលេខ២ ពូល F ក្រោយប្រកួតស្មើជាមួយស៊ុយអែត​ ១-១ ​នៅមុននេះ។

– លទ្ធផលនេះបានធ្វើឲ្យជប៉ុន រកបាន៥ពិន្ទុឈរនៅលេខ២ នៅពេលហូឡង់ឈរកំពូលតារាង ដោយមាន ៧ពិន្ទុ ក្រោយបំបាក់ទុយនេស៊ី ៣-១ បិទបញ្ចប់ពូល។ ទោះយ៉ាងណា ស៊ុយអែត ក្រុមនៅអឺរ៉ុបក៏បានឡើងវគ្គបន្តដែរដោយមាន ៤ពិន្ទុ ក្នុងនាមក្រុមលេខល្អទី៣ បន្ទាប់ពីបូស្នី និងអេក្វាទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​សូមជម្រាបថា អាស៊ីមាន ៩ក្រុមលេង World Cup លើកនេះ មានតែជប៉ុនដែលធានាកៅអីវគ្គ ៣២ក្រុម គ្រាដែលកូរ៉េខាងត្បូងមាន ៣ពិន្ទុត្រូវចាំអ៊ុតលេខ៣ ល្អបន្តទៀត ដ្បិតនៅសល់តែ ៥កៅអីទៀតប៉ុណ្ណោះ៕

You might like