World Cup 2026 ៖ យប់មិញពូល E មាន៣ប្រទេសឡើងវគ្គ៣​២​ក្រុ​ម​

កីឡាះ- ក្រុមជម្រើសជាតិអេក្វាទ័រ បានវាយបកយកឈ្នះអាល្លឺម៉ង់ ២ទល់១ នឹងឡើងទៅវគ្គ៣២ក្រុមចុងក្រោយក្នុងនាមក្រុមលេខ៣ល្អបំផុត ព្រឹកនេះនៅអាមេរិក ពីមុខអ្នកគាំទ្រជាង៨០ ០០០នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លេងបាន២នាទីអាល្លឺម៉ង់បើកការនាំមុខដោយកីឡាករ Leroy Aziz Sané តែ៧នាទីបន្ទាប់អេក្វាទ័រវាយបកតាមស្មើធ្វើសម្រេចដោយកីឡាករ Nilson David Angulo Ramírez។ នាទីទី៧៧ កីឡាករ Gonzalo Jordy Plata Jiménez បន្ថែមគ្រាប់ជ័យជំនះឱ្យអេក្វាទ័រ។

ដំណាលគ្នានេះដែរក្រុមជម្រើសជាតិកូតឌីវ័រ បានយកឈ្នះគួរ៉ាសាវ ២ទល់នឹង០ ឡើងមកឈរលេខ២ក្នុងពូល E និងបានឡើងទៅវគ្គ៣២ក្រុមចុងក្រោយជាមួយអាល្លឺម៉ង អេក្វាទ័រដែរ៕

You might like