ត្រាំ បំភ្លឺថា កងកម្លាំងអាមេរិក មិនមែនជាអ្នកវាយប្រហារសាលាបឋមអ៊ីរ៉ង់នៅ Minab ទេ

អន្តរជាតិះ – ក្រោយមានការចោទប្រកាន់ពីសំណាក់អ៊ីរ៉ង់ ជុំវិញការវាយប្រហារដ៏សាហាវកំណត់គោលដៅលើសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង Minab ដែលសម្លាប់កុមាររាប់សិបនាក់ កាលពីដើមដំបូងនៃសង្គ្រាម ពេលនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ថា វាមិនមែនជាស្នាដៃរបស់យោធាអាមេរិក នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងបែបនេះ ក្នុងអំឡុងពេលជួបជាមួយលោក Mark Rutte អគ្គលេខាធិការណាតូដែលកំពុងទស្សនកិច្ចនៅអាមេរិក ស្របពេលអ្នកកាសែតសួរថាតើលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ទីរបញ្ចកោណលើការវាយប្រហារលើសាលារៀនមួយនៅ Minab របស់អ៊ីរ៉ង់យ៉ាងណាហើយ។

– លោក ត្រាំ បានបន្ថែមថា មានមីស៊ីលជាច្រើន ត្រូវបានបាញ់វាយប្រហារលើសាលារៀននៅពេលនោះ ហើយវាមិនមែនជារបស់អាមេរិកទេ។

– អាជ្ញាធរអ៊ីរ៉ង់ បានឱ្យដឹង នៅថ្ងៃទី ២៨ ខែកុម្ភៈថា សាលាបឋមសិក្សាសម្រាប់ក្មេងស្រីនៅ Minab ត្រូវបានវាយប្រហារយ៉ាងសាហាវដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្ស ១៧៥ នាក់ រួមទាំងក្មេងស្រី ១៦៨ នាក់ស្លាប់ និងមនុស្ស ៩៥ នាក់ទៀតរងរបួស។ ក្រោយមក មានរបាយការណ៍ថា កម្ទេចកម្ទីមីស៊ីលដែលត្រូវបានរកឃើញនៅកន្លែងវាយប្រហារមានស្លាកស្នាមដូចនឹងគ្រាប់រំសេវរបស់អាមេរិក៕

You might like